មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់ចំនួន ចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ
មណ្ឌលគិរី៖ មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់ចំនួន ចំនួន ៣នាក់នៅខេត្តមណ្ឌលគីរី ត្រូវបានកម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់ខ្លួន និង កំពុងសាកសួរចម្លើយក្រុុមជនសង្ស័យនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់រួមមាន៖ទី១ លោក ហាន សុខន ប្រធានការិយាល័យ និងជានាយកដែនជម្រកសត្វព្រៃលំផាត់-កោះញែក (ភ្នំព្រេច) ទី២លោក សារ៉ូ រតនា នាយករងរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងទី៣លោក ហុង វណ្ណនេ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឃាត់ខ្លួន ក្រុមជនសង្ស័យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។
សូមជម្រាបជូនថា ពាក់ព័ន្ធសំណុំរឿងឧក្រិដ្ឋកម្មព្រៃឈើក្នុងខេត្តមណ្ឌលគិរី តុលាការ បានចេញដីកាឃុំខ្លួន លោកឧកញ៉ា ស៊ឹង សំអុល និងកូនចៅ ៣នាក់ នឹងរកឃើញឈើជាច្រើនម៉ែត្រគូបនៅក្នុងខេត្តមួយនេះ៕
អត្ថបទ ៖ សុខ លាភ