ស្ពាន​ជ្រោយចង្វារ​ទី​១​នឹង​​ធ្វើការដាក់អោយដំណើរ​ជា​ធម្មតា​វិញ​នៅ​ខែមេសា​ខាង​មុខ​នេះ​មុន​ចូល​ឆ្នាំ​ខ្មែរ

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩​ ម៉ោង 01:26 PM

ភ្នំពេញ៖  សម្រាប់ការ​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ស្ពាន​ជ្រោយចង្វារ​ទី​មួយ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​០៣ ខែមេ​សា ឆ្នាំ២០១៩ នេះ​ហើយ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន ។ ការដាក់គម្រោង​​ឲ្យ​ដំណើរការ​ស្ពាន​ជ្រោយចង្វារ​នេះ បន្ទាប់​ពី​ការ​សាងសង់​អស់​រយៈពេល​ជា​ច្រើន​ខែកន្លង​មក​ហើយ ។

សព្វថ្ងៃ​នេះ​យើង​អាច​ធ្វើ​ដំណើរ​បាន​តែ​ស្ពាន​ជ្រោយចង្វា​ទី​២​តែ​​ប៉ុណ្ណោះ ដែល​ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។ បើទៅយោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ លោក យូ ស៊ុន​ឡុ​ង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​តំណាង​ក្រុមហ៊ុន​ជួសជុល​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) ដែល​គ្រោង​នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឱ្យ​សាធារណជន​ប្រើប្រាស់​ជា​ផ្លូវការ  នាពេលខាង​មុខ​នេះ ក្រោម​អធិបតីភាព​​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អត្ថបទ៖ យឺន សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds