បិទចរាចរណ៍លែងឲ្យធ្វើដំណើរទាំងស្រុងលើផ្លូវខ្នងភ្នំគូលែនចាប់ពីថ្ងៃនេះតទៅ
តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាមរយៈការប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្ដែងស្ដីពីបញ្ហាប្រឈមគ្រោះថ្នាក់នៃការធ្វើចរាចរណ៍លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពកមពីសាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយ។
ទីតាំងមួយចំនួននៅមានគ្រាប់គ្រួស ដែលអាចបណ្ដាលឲ្យរថយន្តក្នុងស្ថានភាពចុះចំណោទងាយរអិល ចំណុចបទកកោងមូយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់បានធ្វើជម្រាលសុវត្ថភាពនៅឡើយជាដើម។ល។ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ អាជ្ញាធរសម្រេចបិទផ្លូវនេះទាំងស្រុងចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើរហូតដល់ភូមិតាពេញ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅរហូតដល់ផ្លូវនេះស្ថាបនារួចរាល់ជាស្ថាពរ លើកលែងតែប្រជាជន ដែលរស់នៅលើខ្នងភ្នំគូលែង ដែលមាននលិខិតឆ្លងកាត់ផ្លូវបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ៕