Huawei សហការសម្ងាត់ តភ្ជាប់បណ្ដាញ Network ឲ្យកូរ៉េខាងជើង
The Washington Post បានឲ្យដឹងថា ឯកសារដែលបែកធ្លាយដោយអតីតបុគ្គលិកនោះ គឺជាឯកសារកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Panda International តាំងពីជំនាន់ប្រធានាធិបតីតីកូរ៉េខាងជើងលោក គីម ជុងអ៊ីល ក្រោយការទស្សនកិច្ចនៅទីស្នាក់ការកណ្ដាល Huawei កាលពីឆ្នាំ ២០០៦។
ការសហការតំឡើងបណ្ដាញនេះផងដែរ គឺជាគម្រោងឈ្មោះថា Koryolink សម្រាប់ដំណើរការប្រព័ន្ធ 3G នៅទីក្រុងព្យុងយ៉ាងកាលពីឆ្នាំ ២០០៨ ។ ស្រង់សម្ដីពី CNN បានលើកឡើងថា “នេះជារបៀបដែលប្រជាជនកូរ៉េខាងជើងអាចប្រើទូរសព្ទបាន។”
យ៉ាងណាមិញ តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ក្រុមហ៊ុន Huawei Technology មិនបានបន្តការទំនាក់ទំនងតបណ្ដាញ Network ផ្គត់ផ្គង់ដល់កូរ៉េខាងជើងទៀតឡើយ៕
ប្រភព៖ CNN