មន្រ្តីកាំកុងត្រូលរកមិនឃើញមានទំនិញមានសារធាតុគីមី នៅផ្សារសេនជូរីផ្លាហ្សា

 

ភ្នំពេញ៖ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយ មន្រ្តីពាណិជ្ជកម្ម និងមន្ត្រីមន្ទីពិសោធន៍ ដើម្បីចុះពិនិត្យមើលទំនិញនៅផ្សារសេនជូរីផ្លាហ្សា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ ។

អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក តែ អ៉ិតលាង បានឲ្យដឹងថា ក្រុមការងារបានបន្តអនុវត្តសកម្មភាពចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ម្ហូបអារហារ គ្រឿងឧបភោគបរិភោគ នៅផ្សារសិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ។ លោកបានបន្តថា ក្រុមការងារបានធ្វើពិសោធន៍បឋមលើទំនិញជាគ្រឿងបរិភោគចំនួយ ១១មុខ ដូចជា៖ ជ្រក់គ្រប់ប្រភេទ ទឹកខ្មេះ គល់ស្លឹកគ្រៃហាន់ ជាដើម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភាគ។

ជាលទ្ធផល ក្រុមការងារ ពុំបានរកឃើញមានទំនិញ ឬគ្រឿងឧបភោគបរិភោគណា មានសារធាតុគីមីហាមឃាត់ និងខូចគុណភាព ឬហួសកាលបរិច្ឆេទឡើយ។ បន្ថែមពីនោះក្រុមការងារមន្ត្រី បានពន្យល់ណែនាំដល់អាជីវករឲ្យមានការយល់ដឹង និងយកចិត្តទុកដាក់ខ្ពស់លើគុណភាព សុវត្ថិភាព ទំនិញ ម្ហូបអារហារដែលខ្លួនដាក់លក់ និងប្រឈមមុខនឹងច្បាប់ផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds