ចំនួនភ្ញៀវទេសចរបរទេសដែលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក
(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៨៨ ៤៦១នាក់ (ជាង ២,៨៨លាននាក់) កើនឡើង ១១,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន៖
១. ចូលតាមផ្លូវអាកាសចំនួន ២ ០១៨ ៩៣៥នាក់ កើនឡើង ១៦,៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣ ៧៧១នាក់ កើនឡើង ១៧,៦% តាមច្រកសៀមរាបចំនួន ៨៤៦ ២៦៧នាក់ ថយចុះ ៤,៥% និងតាមច្រកកងកេងខេត្តព្រះសីហនុចំនួន ២៤៨ ៨៩៧នាក់ កើនឡើង ៣៤៤,៩%។
២. ចូលតាមផ្លូវគោកចំនួន ៧៨៥ ៧៧៤នាក់ ថយចុះ ១,១%។
៣. ចូលតាមផ្លូវទឹកចំនួន ៨៣ ៧៥២នាក់ កើនឡើង ១៥,៤%។
របាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២ ៨៥២នាក់ កើនឡើង ១២,៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕
ប្រភព៖ ក្រសួងទេសចរណ៍