លោក គួច ចំរើន៖ រដ្ឋបាលខេត្តបង្កើតក្រុមការងារចុះល្បាតពេលយប់ ដើម្បីទប់ស្កាត់ បង្ការ បង្ក្រាបនូវរាល់បទល្មើសនានា

 

ព្រះសីហនុ៖ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ក្រោម​ការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការ​ចុះបង្ក្រាបករណីជួញ​ដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រ​សួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ​សេចក្តីជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើ​គ្រប់វិស័យនៅ​ខេត្ត​ព្រះសីហនុ ។

លោក គួច ចំរើន បានរៀបរាប់ពីសភាពការណ៍សន្តិសុខសវត្ថិភាព ក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្តបង្កើតក្រុមការងារចុះល្បាតជាប្រចាំនៅពេលយប់ នៅតាមចំណុចស្មុគស្មាញមួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ បង្ការ បង្ក្រាបនូវរាល់បទល្មើសនានា កើតឡើងបានទាន់ពេលវេលា ក្នុងភូមិសាស្ត្រ ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ។ ពិសេសលប់បំបាត់ការប្រើប្រាស់គ្រឿងញៀន នៅតាមក្លិបកំសាន្ត និងកន្លែងសប្បាយនានា និងលុបបំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនៅតាមមូលដ្ឋាន និងអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់។

សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុ​កោណ​ដំ​ណាក់​កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា រាជរដ្ឋាភិបាល សម្រេចបន្តចាត់តាំងក្រុម​ការងារ​ថ្នាក់ជាតិ ដើម្បីចុះបំពេញបេសកកម្ម តាមមូលដ្ឋានរាជធានី-ខេត្ត សំដៅបន្តអនុវត្តកម្មវិធី​នយោបាយ​ខាងលើនេះ ប្រកបដោយប្រសិទ្ធភាព​នៅគ្រប់មូលដ្ឋាន​ទូទាំង​ប្រទេស។

សេចក្តីជូនដំណឹង ក៏ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ ការផ្ដល់សេវាការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពាក់ពន្ធ័ការ​ចុះបង្ក្រាបករណីជួញ​ដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV»ស្នងការ​នគរបាលនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់​ខ្លួន​មនុ​ស្ស១៥០នាក់ ស្រី៤៨នាក់ ដែលមនុស្សទាំងអស់នេះ៩៥ភាគរយ ជាជនជាតិចិន។ មនុស្សទាំង​១៥០​នាក់ដែល​ត្រូវបានចាប់ខ្លួននេះ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែក​ចែកឲ្យបាន​ច្បាស់​លាស់រវាងអ្នកធ្វើការ, អ្នកបម្រើ, អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds