ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយពាក់ព័ន្ធនឹងការផាកពិន័យមិនពាក់មួកសុវត្ថិភាព ត្រូវបង់លុយ!

(ភ្នំពេញ)៖យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយពាក់ព័ន្ធនឹងការផាកពិន័យមិនពាក់មួកសុវត្ថិភាព ត្រូវបង់លុយថា ” ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបំភ្លឺជូនសារព័ត៌មានមួយចំនួន​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា​ ក្នុងរយ:ពេលមួយខែ​ គឺចាប់ពីថ្ងៃទី​១៨​ ខែកក្កដា​ ឆ្នាំ២០១៩ ដល់​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៩​ នៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលេីការពាក់មួកសុវត្ថិភាព​ គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល​ ក្នុងពេលប្រតិបត្តិការនេះចំពោះអ្នកបេីកបរ​ និងអមដំណេីរដែលមិនពាក់មួកសុវត្ថិភាពគឺមិនត្រូវបានអនុញ្ញាតិអោយបន្តដំណេីរទៅមុខទៀតឡេីយ​ រហូតទាល់តែទៅយកមួកមកពាក់ទេីបអនុញ្ញាតិអោយទៅបាន​ បេីរឹងរួសមិនព្រមទៅយកមួកមកពាក់នោះសមត្ថកិច្ចនិងយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌ “៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds