ក្នុងខែកក្កដានេះនគរបាលរាជធានី ផាកពិន័យយានយន្តបានជាង ១ម៉ឺនគ្រឿង!
(ភ្នំពេញ)៖ យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ ប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា៖
-ធ្វើការផាកពិន័យយានយន្តចំនួន ១០ ៥១៥ គ្រឿង (រថយន្ត ២១០ គ្រឿង, ម៉ូតូ ១០ ៣០៥ គ្រឿង) រួមមាន៖ អត់ពាក់មួកសុវត្ថិភាពចំនួន ៧៩២៤ គ្រឿង ក្នុងនោះ
យានយន្តមិនគោរពស្លាកសញ្ញាចំនួន ៨៨៥ គ្រឿង, យានយន្តបើកបញ្ច្រាសទិស ចំនួន ៨៤៦ គ្រឿង
គ្មានកញ្ចក់មើលក្រោយចំនួន ៦១១ គ្រឿង
រថយន្តធុនធ្ងន់បើកបរខុសម៉ោងកំណត់ ៨១គ្រឿង
គ្មានស្លាកលេខចំនួន ៦៩ គ្រឿង
គ្មានមួក និងកញ្ចក់ ៤១គ្រឿង
មិនពាក់ខ្សែក្រវ៉ាត់ ចំនួន ២៦ គ្រឿង,
ម៉ូតូកែច្នៃចំនួន ១៨ គ្រឿង,
រថយន្តដឹកសំពីងសំពោង ០៩ គ្រឿង
រថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន ០៣គ្រឿង
និងរថយន្តគ្មានលិខិតអាជីវកម្ម ០២គ្រឿង។
-ធ្វើការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងអាវុធគ្រឿងផ្ទះចំនួន ១៨២ លើក ជាលទ្ធផលយានយន្ត ឆ្លងកាត់ចំនួន ៩៣៥៧គ្រឿង ( រថយន្ត ៣១៧៥គ្រឿង, ម៉ូតូ ៦១៨២ គ្រឿង) និងអាវុធឆ្លងកាត់ចំនួន០១ដើម មានលិខិតស្នាមត្រឹមត្រូវ។ ក្នុងនោះ៖
ធ្វើការអប់រំអ្នកបើកបរមានជាតិអាល់កុលក្រោម ០,២៥មីលីត្រខ្យល់ ចំនួន ៤៣៣ នាក់ ( ថយន្ត ១៨១នាក់ ម៉ូតូ ២៥២នាក់)។
ផាកពិន័យអ្នកបើកបរយានយន្តមានជាតិអាល់កុលលើសកម្រិត ចំនួន ១៩៣ នាក់ (រថយន្ត ១៦ គ្រឿងម៉ូតូ ១៧៧គ្រឿង) ។
បានកសាងសំណុំរឿង ករណីគ្រោះថ្នាក់ចរាចរណ៍ ៥៥ករណីមនុស្ស ០៦ នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ០៦លើក ដល់ អ្នកបើកបរយានយន្តធុនធ្ងន់ មានអ្នកចូលរួមចំនួន ៩០នាក់ នៅចំណតរថយន្តធំផ្លូវ២០០៤ ខណ្ឌសែនសុខ ។
ក្រៅពីនេះ បានអប់រំអ្នកចតយានយន្ត បាត់សណ្តាប់ធ្នាប់ចំនួន ២៥៧២ គ្រឿង និងអ្នកលក់ដូរ ចំនួន ១.៣២១ កន្លែង ៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ