CDC យល់ព្រមលើគម្រោងវិនិយោគបង្កើតរោងចក្រ ចំនួន ៣ប្រភេទ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៦កន្លែង។
២- “JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាលជូតជើង សម្លៀកបំពាក់ផ្ទះបាយ កន្សែង និងសម្ភារៈក្មេងលេងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨៥០កន្លែង។
៣- CHUAN LIH INTERNATIONAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសឹង្ហ ឃុំសឹង្ហ និងភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៩៩កន្លែង។
កែសម្រួល៖ ឆ្មាសរ
អត្ថបទ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា