ដឹងទីតាំងខេត្ត​ដែល​ត្រូវ​ធ្វើ​បុណ្យ​សមុទ្រ ឆ្នាំនេះហើយ!

បើយោង​តាមការប្រកាស​របស់​ក្រសួង​ទេសចរណ៍ នៅ​លើ​ទំព័រ​ហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្ត​កំពត ជា​ទីតាំង​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី ៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ថ្ងៃ គឺ​ពី​ថ្ងៃទី២០ ដល់ទី២២ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួង​ក៏បានបញ្ជាក់ដែរថា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំ ប្រចាំឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានជួបប្រជុំជាមួយគ្នាជារឿយៗ ជាក់ស្ដែងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួង ស្ថាប័នមន្ទីរ អង្គភាពពាក់ព័ន្ធបានជួបប្រជុំគ្នាជាលើកទី២ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីត្រួតពិនិត្យ និងកំណត់ការងារសម្រាប់អនុវត្តបន្តទៀត៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds