លោក ជា សុផារ៉ា ៖ អភិបាល​រាជធានី​ខេត្ត​ ត្រូវចាត់​វិធា​នការ​លើ​ក្រុមហ៊ុន​សំណង់​ដែល​គ្មានច្បាប់​អនុញ្ញាត

(ភ្នំពេញ)៖ យោងតាមលិខិតជូនដំណឹងរបស់លោក​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នាថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​ នេះបានឲ្យដឹងថា ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ឲ្យអភិបាល​នៃគណៈអភិបាលរាជធានីខេត្ត ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​សាងសង់​ដែលមិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​សាងសង់ចេញដោយ​ក្រសួង និង​ចំពោះ​ម្ចាស់​សំណង់​ដែល​ដំណើរការការដ្ឋាន​សាងសង់​ ដោយមិនមាន​លិខិត​អនុញ្ញាត​ចេញ​ដោយ​អាជ្ញាធរមាន​សមត្ថកិច្ច។

ការ​ជូនដំណឹង​ខាងលើនេះ ធ្វើ​ឡើង​ដើម្បី​ធានា​ការងារ​សំណង់ និង​ការ​ប្រើ​ប្រាស់​សំណង់ឱ្យ​បាន​ត្រឹម​ត្រូវ​​តាម​បទដ្ឋាន​គតិ​យុត្ត និង​បទដ្ឋាន​បច្ចេកទេស​សំណង់ ធានា​គុណ​ភាព សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ សុខុមាលភាព​របស់​ម្ចាស់​សំណង់ ក៏​ដូច​ជា​អ្នក​ប្រើ​ប្រាស់​សំណង់​និង​សាធារណជន និង​ធានា​គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​ក្នុងការ​ប្រកបវិជ្ជាជីវៈ ក្នុង​វិស័យ​សាងសង់៕

អត្ថបទ៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds