សព​ផ្សោត​ដែលងាប់​កាលពី​ម្សិលមិញ ត្រូវបាន​ដាក់ក្នុង​ទូរទឹកកក

(ក្រចេះ)៖ អង្គការ​មូលនិធិ​សកលសម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF-កម្ពុជា) បាន​ឱ្យដឹងថា សត្វផ្សោត​ដែលងាប់កាលពីថ្ងៃទី២២ ខែកក្កដាម្សិលមិញ​នេះ ត្រូវបាន​យកមក​រក្សាទុក​នៅក្នុងទូរទឹកកក​នៅ​ឯការិយាល័យ​ WWF-ប្រចាំ​ខេត្ត​ក្រចេះ ដើម្បី​ទុកធ្វើ​កោសល្យវិច័យ។

«ការដាក់ម៉ង​នៅក្នុង​តំបន់​អភិរក្ស គឺជា​កត្តា​ចំបង​ដែលធ្វើឱ្យ​មានការស្លាប់​សត្វផ្សោត​ទន្លេមេគង្គ។ យើងខ្ញុំសូម​អំពាវនាវ សូមកុំឱ្យ​មានការ​នេសាទ​ខុសច្បាប់​ក្នុងតំបន់​អភិរក្ស​ ដើម្បីការពារ​សត្វផ្សោត​ទន្លេមេគង្គ​ ដែលជា​បេតិកភណ្ឌ​មាន​ជីវិត​ដ៏មានតម្លៃ​របស់ប្រទេស​យើង»។ នេះជាការលើកឡើងបន្ថែម​របស់​អង្គការ WWF-កម្ពុជា៕

អត្ថបទ និងរូបថត៖ អង្គការ WWF-កម្ពុជា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds