រដ្ឋមន្ត្រីការពារជាតិ ថា ការផ្សារឿងចុះហត្ថលេខាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតប្រឆាំងជាមួយកម្ពុជា
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជា បានចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធាគឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា ដើម្បីជាលេសដាក់ទណ្ឌកម្មមកលើកម្ពុជា និងបម្រើឱ្យចរន្តនយោបាយណាមួយតែប៉ុណ្ណោះ។ ប្រតិកម្មនេះ បន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញ ផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួនប្រើ ប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។
ថ្លែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលដែលសម្តេច បានអញ្ជើញជាអធបតីភាព ពិធីបិទវគ្គហ្វឹក ហ្វឺនគ្រូបង្គោល វាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថ ភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចថា កិច្ចព្រម ព្រៀងនោះ គឺកម្ពុជាផ្តល់ឱ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឱ្យចិន ប្រើជាមូលដ្ឋានយោធារយៈពេល ៣០ឆ្នាំ ដាក់ទ័ពដាក់គ្រឿងសព្វាវុធកន្លែងចតជាដើ ម»។
សម្តេចពិជ័យសេនា ថា៖ «ព្រោះគេគិតថា កម្ពុជាហ្នឹង មិនមែនបម្រើសេចក្តីត្រូវការដែលគេចង់បាននោះទេ នេះជារឿងពិតអញ្ចឹងដូច្នេះ គឺគេចង់និយាយយ៉ាង ម៉េចយើងមិនអាចទៅហាម ទៅឃាត់គេបានទេទោះ ជាយើងមាន ឬមិនមានក៏ដោយ គេអាចរៀបរាប់ទៅ តាមអ្វីដែលគេចង់រៀបរាប់ ទាំងប៉ុណ្ណឹងទេ ដូច្នេះ រឿងពិតតែប៉ុណ្ណឹង ជាក់ស្តែងនៅកម្ពុជា មិនត្រឹមតែរឿងនៅសមុទ្ររាមនោះទេ កន្លែងដទៃក៏ដូចគ្នាហ្នឹងដែរ គឺគ្មានអីការពិតទេគេរៀបរាប់ឱ្យទៅជារឿងផ្សេងទាំងអស់ ហើយខុសពីការពិតទាំងអស់ដូច្នេះ គឺរឿងហ្នឹង គឺជាបំណងរបស់គេចង់ធ្វើយ៉ាងណា បម្រើមហិច្ចតាខាងនយោបាយឱ្យក្រុមមួយចំនួនតែប៉ុណ្ណោះ ដូច្នេះ គេមិនអើពើមិនគោរពស្អីទាំងអស់»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ចំណុចដែលកាសែតបរទេសចុះផ្សាយ ព្រមទាំងមានការលើកឡើង ពីសំណាក់មន្ត្រីរបស់បរទេស និងក្រុម ប្រឆាំងមួយចំនួនតូច គឺគ្មានធអ្វីដែលត្រូវងើងឆ្ងល់នោះទេ ព្រោះជនទាំងអស់នោះធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងកុំឱ្យកម្ពុជា មានការអភិវឌ្ឍ កុំឱ្យកម្ពុជាងើបផុតពីភាពក្រីក្រដែលរាជរដ្ឋាភិបាលកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិត ខំជំនៈគ្រប់បែបយ៉ាង ដើម្បីឱ្យប្រទេសដ៏កុំខ្សត់មួយនេះ មានសុខសន្តិភាព ស្ថិរភាពនយោបាយ បន្ទាប់ ពីឆ្លងកាត់សង្គ្រាម ស៊ីវិលរាប់សតវត្សមកនោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា អារឿងហ្នឹងគ្មានអ្វីត្រូវឆ្ងល់នោះទេ ព្រោះគេរកគ្រប់វិធី គ្រប់បែបយ៉ាងទាំង អស់ គឺធ្វើយ៉ាងម៉េចរារាំង កុំឱ្យកម្ពុជា គឺមានការអភិវឌ្ឍបាន ហើយក៏រារាំងរហូតដល់សមត្ថភាពទាំងឡាយរបស់កម្ពុជា នឹងអាចបង្កើននាពេលខាងមុខគេរកវិធីដើម្បីរារាំងកុំឱ្យកម្ពុជាហ្នឹង៕
អត្ថបទ៖ សុខ លាភ