ម៉ាល់តាប៉ះអេស្ប៉ាញយប់មិញធ្វើអោយអេស្ប៉ាញ​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​គ្រប់គ្រង​បាល់​ច្រើន​ជាង​គេក្នុង​ការប្រកួត​ជម្រុះ​ UEFA Euro 2020

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ បាន​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​គ្រប់គ្រង​បាល់​ច្រើន​ជាង​គេ​ក្នុង​ប្រកួត​ជម្រុះ​ UEFA Euro 2020 ប៉ះ​នឹង​ប្រទេស​ម៉ាល់តា​ កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ ដោយ​គ្រប់គ្រង​បាល់​ចំនួន ៨៣.៥%។

តាំង​ពី​មាន​ការ​កត់ត្រា​ពី​ស្ថិតិ​មក មិន​ដែល​មាន​ក្រុម​ណា​គ្រប់គ្រង​បាល់​លើស​ពី​នេះ​ទេ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​យក​ឈ្នះ​ម៉ាល់តា​ក្នុង​លទ្ធផល ២-០ ប៉ុណ្ណោះ​ ដែល​គ្រាប់​បាល់​ទាំង​ ២​គ្រាប់​នោះ​ជា​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Atletico Madrid កីឡាករ​ Alvaro Morata។

Spain & apos; s starting XI vs Malta.

ក្នុង​ប្រកួត​នេះ​ដែរ​ ក្រុម​អេស្ប៉ាញ​បាន​បញ្ជូន​បាល់​ចំនួន ៩៤៩​ដង​ ដែល​បញ្ជូន​បាល់​បាន​សម្រេច​ចំនួន ៩២% ខណៈ​ខ្សែ​ការពារ​ក្លឹប​ Real Madrid កីឡាករ​ Sergio Ramos បាន​បញ្ជូន​បាល់​ច្រើន​ជាង​គេ​ ដោយ​ប៉ះ​ចំនួន ១៣៣​ដង​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កំណត់ត្រា​ចាស់​ក្នុង​ការ​គ្រប់គ្រង​បាល់​ច្រើន​ជាង​គេ​ក៏​ធ្វើ​បាន​ដោយ​ក្រុម​អេស្ប៉ាញ​ គឺ​ក្នុង​ជំនាន់​របស់​លោក Julen Loptegui ដែល​កាល​នោះ​គឺ​ប្រកួត​ប៉ះ​នឹង​ក្រុម​លិចធិនស្តែន​ដោយ​អេស្ប៉ាញ​គ្រប់គ្រង​បាល់​បាន ៨០​% និង​យក​ឈ្នះ​ក្នុង​លទ្ធផល ៨-០៕

Image may contain: 1 person, playing a sport and outdoor

ប្រភព ៖ ( ពេជ្រ គឹមស្រ៊ិន )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds