អនុប្រធាន Huawei ៖ Hongmeng OS មិនមែនសម្រាប់ទូរសព្ទនោះទេ
Catherine Chen សមាជិកក្រុមប្រឹក្សាភិបាល និងអនុប្រធាន Huawei បានបញ្ជាក់ថា Hongmeng OS មិនមែនបង្កើតឡើងក្នុងគោលបំណងជំនួស Android នោះទេ វាបង្កើតសម្រាប់ប្រើប្រាស់លើមុខជំនួញ និងបច្ចេកវិទ្យា IoT។ អនុប្រធានរូបនេះបានបង្ហាញដំណឹងនៅក្នុងកម្មវិធីតុមូលមួយ នៅទីក្រុង Brussels ប្រទេសបែលហ្សិក។
លោកស្រីបានបញ្ជាក់ដែរថា OS របស់ Huawei មួយនេះ មានកម្រិត Latency ទាបខ្លាំងបើសិនប្រៀបធៀបនឹងប្រព័ន្ធប្រតិបត្តិការលើស្មាតហ្វូន។
Hongmeng OS ត្រូវបានគេរំពឹងទុកជារឿយៗថាជាប្រព័ន្ធប្រតិបត្តិការដែល Huawei បង្កើតឡើងសម្រាប់ជំនួសឲ្យ Android អំឡុងពេលដែលសង្គ្រាមអាមេរិក និងចិនបានផ្ទុះឡើង ៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ GSMarena