ពលរដ្ឋរងគ្រោះបញ្ហាដីធ្លីជិត១ពាន់នាក់ មកពី ៥ខេត្ត ជូបជុំគ្នាដាក់ពាក្យបណ្តឹង នឹងញត្តិដល់ស្ថាប័នពាកពន្ធ័អោយ​ជួយ​ដោះ​ស្រាយ បញ្ហាពួកគាត់​

 

(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត១ពាន់នាក់ ដែលតំណាងឲ្យពលរដ្ឋរងគ្រោះបញ្ហាដីធ្លីជាង៧,៦ពាន់ គ្រួសារ ដែល​មាន​ទំហំដីធ្លីទំនាស់ជាមួយក្រុមហ៊ុនឯកជន អ្នកមានអំណាច ឈ្មួញ សរុបចំនួន ១៦២៧៩.៦៤ ហិចតា មកពី ៥ខេត្ត មានខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានមកដាក់ពាក្យបណ្តឹង នឹងញត្តិដល់ស្ថាប័នពាកពន្ធ័អោយ​ជួយ​ដោះ​ស្រាយ។

ប្រជាពលរដ្ឋ ៣០ សហគមន៍ដែលកំពុងរងគ្រោះជាមួយក្រុមហ៊ុនឯកជន អ្នកមានអំណាច ឈ្មួញ ដែល​ឃុប​ឃិតគ្នារំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋសម្រាប់ធ្វើការគម្រោងអភិវឌ្ឍន៍ផ្សេងៗដូចជា ដីសម្ប​ទាន​សេដ្ឋកិច្ច ប្រព័ន្ធធារាសាស្រ្ត សម្បទានសង្គមកិច្ច ដែល​បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​ ជីវភាពរស់​របស់​ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីប្រកបមុខរបរចិញ្ចឹមជីវិត។

ប្រជាពលរដ្ឋទាំងនោះ ធ្វើការជួបជុំគ្នាដើម្បីធ្វើការដាក់ពាក្យបណ្ដឹង ញ្ញាត្តិទៅកាន់ ខុទ្ធការ​ល័យ​​សម្ដេចនាយករដ្ឋមន្រ្តី ក្រសួងដែនដីនគររូបណីយកម្ម និងសំណង់ ក្រសួងធនធានទឹក ក្រសួង​កសិ​កម្ម​រុក្ខាប្រមាញ់ និងនេសាទ ក្រសួងយុត្តិធម៌ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដំណោះ​ស្រាយ​បញ្ហា​ដីធ្លីរបស់​ប្រជាពលរដ្ឋដែលបានអូសបន្លាយអស់រយពេលជិត ១០ឆ្នាំកន្លងមកហើយ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ បាននិងជម្រុញឲ្យអាជ្ញាធរ​ធ្វើការ​អន្តរាគមន៍​ដល់​ស្ថាប័នតុលាការ​ ធ្វើការ​ទំ​លាក់​ចោលការចោទប្រកាន់ និងដោះលែងប្រជាពលរដ្ឋកំពុង​ជាប់​ពន្ធធានា​ក្នុងបញ្ហា​ដីធ្លីឲ្យមាន​សេរីភាព​ងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds