ព្រះតេជគុណ កក្កដា សោភ័ណ្ឌ ធ្វើការបកស្រាយ ក្រោយល្បីត្រូវចោរប្លន់សម្លាប់ម្សិលមិញនេះ! (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលដំណឹងថាព្រះតេជគុណ កក្កដា សោភ័ណ្ឌ ត្រូវចោរប្លន់សម្លាប់យ៉ាងព្រៃផ្សៃ ខណៈរូបភាពប៉ុន្មានសន្លឹកត្រូវបានលេចធ្លាយពេញហ្វេសប៊ុក។

នៅក្នុងនោះដែរ មហាជនជាច្រើនបាននាំគ្នាធ្វើការស៊ែរពេញបណ្តាញ ជាមួយនឹងការបារម្មណ៍ថា រឿងនេះជារឿងពិតឬយ៉ាងណា ថែមទាំងចង់ដឹងការពិត ដែលជាការបកស្រាយពីព្រះតេជគុណផ្ទាល់ផងដែរ។ មិនបានប៉ុន្មានផង ព្រះតេជគុណ ក៏បានធ្វើការបកស្រាយនៅលើបណ្តាញសង្គម តាមរយៈការLive វីដេអូភ្លាមៗ ដើម្បីបញ្ចប់ការភ្ញាក់ផ្អើលរបស់មហាជន។

ដោយក្នុងនោះព្រះតេជគុណ មានសង្ឃដិកាថា៖ « រាល់រូបភាពក៏ដូចជាសកម្មភាពទាំងនេះ គឺត្រូវបានបែកធ្លាយដោយមិនបានដឹងមុន(ខុសបច្ចេកទេស) ស្របពេលដែលរូបភាពទាំងនេះគ្រាន់តែជាការថតវីដេអូបែបអប់រំប៉ុណ្ណោះ ដូច្នោះសូមមេត្តាកុំយល់ច្រឡំ»។

ក្រោយពីបានដឹងការបកស្រាយរបស់ព្រះអង្គ បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមដែលតែងតាមដានរាល់សកម្មភាពរបស់ព្រះតេជគុណ ពិតជាធូរនៅក្នុងចិត្ត ដែលព្រះអង្គមិនបានមានរឿងអ្វីកើតឡើង ដូចដែលគេបានផ្សព្វផ្សាយផ្អើលពេញបណ្តាញសង្គមនោះទេ៕

https://www.facebook.com/1022434957965199/videos/600604710466135/?t=0

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds