ប្រទះឃើញមន្ដ្រីនគរបាលម្នាក់ ដេកស្លាប់នៅមុខរថយន្ដទាំងក្នុងដៃកាន់កាំភ្លើង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ
(ព្រះសីហនុ)៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខរថយន្ដ មានកាន់កាំភ្លើងក្នុងដៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង ឬត្រូវគេសម្លាប់នោះទេ ពោលកម្លាំងសមត្ថកិច្ចជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នៅកន្លែងកើតហេតុ៕