បុរសម្នាក់បើកម៉ូតូក្នុងសភាពស្រវឹង ទៅបុកក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ពីក្រោយមួយទំហឹងដែលកំពុងឈប់កង់ចាំស្តុប បណ្តាលឲ្យរងរបួសធ្ងន់

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានករណីបុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ដល់ក្មេងប្រុសអាយុ១៤ឆ្នាំដែលជិះកង់ឲ្យមានរបួសធ្ងន់។ នៅអាធ្រាត្យវេលាម៉ោង ១២ និង ៤២នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្មេងប្រុសម្នាក់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះថា វ៉នរ៉ាវុឌ ឈូថៃសង អាយុ១៤ឆ្នាំ បានរងរបួសធ្ងន់ព្រោះតែត្រូវបុរសម្នាក់បើកម៉ូតូម៉ាក Honda Click បើកមកបុកពីក្រោយមួយទំហឹងខណៈពេលកំពុងជិះកង់ត្រលប់ទៅផ្ទះ។

តាមការរាយការណ៍បានឲ្យដឹងថាក្មេងប្រុសរូបនេះជាកូនស្រីរបស់ស្ត្រីលាងចានគុយទាវម្នាក់ ដោយរូបគេក៏ជាបុគ្គលិកលាងចានមួយរូបផងដែរ ដើម្បីជួយសម្រួលដល់បន្ទុកម្តាយគេដែលត្រូវចិញ្ចឹមប្អូនៗពីរនាក់ម្នាក់អាយុ៥ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ។ នៅថ្ងៃកើតហេតុក្មេងប្រុសរូបនេះបានចេញពីហាងធ្វើដំណើរទៅផ្ទះដូចសព្វមួយដង ដោយឡែកថ្ងៃនេះគេបានជិះទៅទិញបង្អែមមុនទៅផ្ទះ ព្រោះតែប្អូនៗគេប្រាប់ថាចង់ញ៉ាំបង្អែម។ មកដល់ចំណុចកើតហេតុដែលស្ថិតនៅតំបន់បាងផាកន ស្រុកឆាឈើងសាវ ក្រុងបាងកក រូបគេក៏ឈប់ចាំស្តុប ស្រាប់តែគ្រានោះបុរសម្នាក់ជិះម៉ូតូម៉ាក Honda Click ស្លាកលេខ ៨៤៨៣ មកបុករូបគេមួយទំហឹងបណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនបង្កក៏មានរបួសធ្ងន់ធ្ងរដូចគ្នាដោយស្ថិតក្នុងការព្យាបាលដោយមានប៉ូលីសតាមដាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds