ប្រពន្ធដើមតាមទាន់ ព្រះរាជអាជ្ញារងខេត្តកោះកុង នាំស្រីស្នេហ៍ដេកផ្ទះសំណាក់
ភ្នំពេញ៖ ប្រពន្ធដើមតាមទាន់ជាន់កែងបុរសជាព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បានក្បត់ចិត្តប្រពន្ធលួចទាក់ទងស្នេហ៍ទៅរួមរ័ក្សមេត្រីនៅផ្ទះសំណាក់ស្រែនាង ថតបង្ហោះផ្អើលពេញហ្វេសប៊ុក និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
បុរសដែលនាំស្រីស្នេហ៍ទៅរួមរ័កមេត្រីនៅផ្ទះសំណាក់ ឈ្មោះអ៊ង រី ជាព្រះរាជអាជ្ញារងខេត្តកោះកុង និងនារីជាប្រពន្ធដើមមានឈ្មោះកញ្ញា អាយុជាង៣០ឆ្នាំ ជាអ្នករកស៊ី និងមានផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែក នារីជាស្រីស្នេហ៍ឈ្មោះផ្កាយ ច័ន្ទវេជ្ជរ៉ា រស់នៅក្នុងបុរីប៉េងហួត ។
បើតាមប្រពន្ធដើមបានឲ្យដឹងថា នាងបានរៀបការជាមួយប្តីជាង៥ឆ្នាំមកហើយ និងរួមរស់ជាមួយគ្នាបង្កើតបានកូនស្រីម្នាក់ ជាចំណងស្នេហ៍។ ដំបូងឡើងប្តីគ្រាន់ជាកូនអ្នករកស៊ីប៉ុណ្ណោះ តែក្រុមគ្រួសារនាងបានយឹតយោងឲ្យបានចូលបម្រើការងារក្នុងស្ថាប័នតុលាការ រហូតមានតួនាទីជាព្រះរាជអាជ្ញារងខេត្តកោះកុង។ ក្រោយមកប្តីនាង បានក្បត់ចិត្តប្រពន្ធលួចមានស្រីនៅខាងក្រៅជាច្រើនលើក ហើយនាងជាប្រពន្ធចាប់បានទាំងសំឡេងប្តីពេលកំពុងរួមរ័កជាមួយស្រីស្នេហ៍ទៀត ប៉ុន្តែនាងមិនបានរករឿងប្តីទេ ព្រោះចង់ទុកកិត្តិយសឲ្យប្តី និងឲ្យប្តីចេះកែខ្លួនផង ។
នារីខាងលើរៀបរាប់បន្តថា ប្តីកំហូចនេះ មិនចេះកែខ្លួនទេ ដោយបន្តលួចមានស្រីញីជាហូរហែ ហើយចុងថែមទាំងដាក់ពាក្យបណ្តឹងលែងលះប្រពន្ធដើមទៀប មិនត្រឹមតែប៉ុណ្ណោះស្រីស្នេហ៍របស់ប្តីបានផ្ញើសារអនាមឹក មកបញ្ឃឺនាង ទៀត ទើបនាងដាក់ចិត្តលែងទុកមុខឲ្យប្តីទៀតកំហូចនេះទៀត ដោយលួចតាមដាន រហូតដឹងថា ប្តីនាំស្រីស្នេហ៍មកដេករួមរ័កមេត្រីនៅក្នុងផ្ទះសំណាក់នេះ ក៏មកតាមចាប់តែម្តង។
ជុំវិញនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មាន Fast News មិនអាចសុំការបកស្រាយបញ្ជាក់ពីលោក អ៊ង រី ជាព្រះរាជអាជ្ញារងខេត្តកោះកុង និងនារីឈ្មោះផ្កាយ ច័ន្ទវេជ្ជរ៉ា ជាស្រីស្នេហ៍បានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
អត្ថបទ៖ សុខ លាភ