ឱកាសការងារ ចំនួន ៦៧៨កន្លែង ទៀតហើយពីក្រុមហ៊ុនធំៗចំនួន១១ កំពុងរង់ចាំ សិស្ស-និស្សិត កុំភ្លេចណាដាក់ពាក្យសម្ភាសផ្ទាល់ភ្លាមៗ

(ភ្នំពេញ)៖ ក្នុងឱកាសវេទិកាការងារ សម្រាប់សិស្ស និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពេលនេះការងារ ចំនួន ៦៧៨កន្លែង មកពីក្រុមហ៊ុនធំៗចំនួន១១ កំពុងរង់ចាំ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេទិកាការងារនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីវេទិកាការងារ ដោយមានការងារ៦៧៨កន្លែងពីក្រុមហ៊ុនធំៗមានដូចជា AEON Specialized Bank Cambodia, AEON Cambodia , Makro Cambodia, ONLINE ISP Cambodia, Manulife Cambodia, AMK Microfinance Institution Plc., URBAN HUB (CAMBODIA) CO., LTD, LMM Distribution Co.,Ltd, 103 New Production Co.,Ltd, Ly Hour Veluy , Olympia City Hotel នឹងចូលរួមជ្រើសរើសបុគ្គលិក នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែកក្កដា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អាស្រ័យហេតុនេះប្រសិនបើមានចំណាប់អារម្មណ៍សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds