សិស្សកម្ពុជាចំនួន៥០នាក់ ទទួលបានពានរង្វាន់ និងមេដាយក្នុងការប្រឡងគណិតវិទ្យាលំដាប់ពិភពលោក

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមសិស្សានុសិស្សកម្ពុជាជាង៥០នាក់បានទទួលបានមេដាយជ័យលាភី មាស ប្រាក់ សំរិទ្ធិ និងពានពិភពលោក ក្នុងការប្រកួតប្រជែងនៅឯប្រទេសជប៉ុន។ តាមរយៈទំព័រ Global Education Network Cambodia ដែលបានបង្ហោះទិដ្ឋភាពនៃការប្រកួតប្រជែង និងទទួលរង្វាន់ដែលចូលរួមដោយក្រុមសិស្សានុសិស្សខ្មែរមកពីសាលា វេស្ទើន អន្តរជាតិ បានធ្វើឲ្យមហាជនមានមោទកភាពជាខ្លាំង។

ដោយទំព័រមួយនេះបានសរសេររៀបរាប់ថា «ចូលរួមអបអរសាទរដល់សិស្សានុសិស្សកម្ពុជា​ ចំនួន​ ៥០នាក់ទទួលបានមេដាយ​ មាស​ ប្រាក់​ សំរិទ្ធិ​ និង​ ពាន​ពិភពលោក​ ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក​ វគ្គផ្តាច់ព្រ័ត្រ​ នៅទីក្រុង​ ហ្វូគុអូកា​ ប្រទេសជប៉ុន​ នៅថ្ងៃទី១៨​ កក្កដា​ ឆ្នាំ២០១៩នេះ»។ ពិតជាពូកែមែន កូនខ្មែររបស់យើង ដោយទទួលបានពានរង្វាន់ជាច្រើន សង្ឃឹមថាសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីទាំងអស់នឹងខិតខំព្យាយាមសិក្សា ដើម្បីមានឱកាសចូលរួមប្រកួតប្រជែងខ្នាតអន្តរជាតិបែបនេះជាបន្តបន្ទាប់ទៀត៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ Global Education Network Cambodia

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds