រដ្ឋសភាកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសភាអាស៊ី-អឺរ៉ុបASEP-11 លើកទី១១

 

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសភាអាស៊ី-អឺរ៉ុបASEP-11 លើកទី១១  នាឆ្នាំ​២០២០​ខាងមុខ។ នេះបើយោងតាមរដ្ឋសភាកម្ពុជា បានបើក​កិច្ចប្រជុំត្រៀមរៀបចំ​កិច្ចប្រជុំភាព​ជាដៃគូសភា​អាស៊ី​-អឺរ៉ុបលើកទី១១ (ASEP-11)នៅវិមានរដ្ឋសភានាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ងួន ញ៉ិល ដែលដឹកនាំកិច្ចប្រជុំនេះបានបញ្ជាក់ថា កិច្ចប្រជុំភាពជាដៃគូសុទ្ធអាស៊ីអឺរ៉ុប ASEP-11 គឺធ្វើឡើងរៀងរាល់២ឆ្នាំម្ដងហើយរៀបចំឆ្លាស់គ្នាគឺម្ដងនៅអឺរ៉ុប និងម្ដងនៅអាស៊ី។ ការរៀបចំកិច្ចប្រ​ជុំ​ភាព​ដៃគូសភាអាស៊ី-អឺរ៉ុបASEP-11 គឺធ្វើឡើង១ខែមុន ឬ៣សប្តាហ៍មុន នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបហៅកាត់ ASEM-13 ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខផងដែរ។

លោក ងួន ញ៉ិល បន្ថែមថា រាជរដ្ឋាភិបាលក៏បានរៀបចំ និងបង្កើតគណៈកម្មការសម្រាប់​រៀបចំកិច្ចប្រ​ជុំ​កំពូលអាស៊ីអឺរ៉ុប ASEM-13 លើកទី១៣ រួចហើយដែរក្នុងនោះមានតំណាងពីរដ្ឋសភា និងតំណាងពី​ព្រឹទ្ធ​សភាចូលរួមជាសហការីផងដែរ។ សម្រាប់កិច្ចប្រជុំ ASEM-13 លើកទី១៣ ក្នុងឆ្នាំ២០២០ រដ្ឋាភិបាល​កម្ពុ​ជា និងកំណត់ធ្វើឡើងនៅរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប ASEP-11 រដ្ឋសភា​កំពុង​ពិចារ​ណាក្នុងការជ្រើសរើសយកទីតាំងដែលអាចនឹងធ្វើនៅខេត្តសៀមរាប ដែលជាទីតាំងទេសចរណ៍​សម្បូរបែប ឬអាចធ្វើនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកសភាអាស៊ី-អឺរ៉ុប ASEP នៅឆ្នាំ​២០​០៤ នៅទីក្រុងវេរ ប្រទេសវៀតណាម បន្ទាប់ពីចូលជាសមាជិក សភាកម្ពុជា បានចូលរមកិច្ចប្រ​ជុំចំ​នួន​ពីរលើកិច្ចប្រជុំលើកទី៧ នៅឆ្នាំ២០១២ ប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងកិច្ចប្រជុំ​លើក​ទី១០ នៅឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds