CDC យល់ព្រមលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង និងរោងចក្រមួយចំនួនទៀត

(ភ្នំពេញ)៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩កន្លែង។

២. NIU GENG DI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៧៨កន្លែង។

៣. “CHUNLEI GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.២២១កន្លែង ៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds