បទចិនថត MV នៅកំពង់សោម“បើគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម” រៀបរាប់ពីជីវិតខ្លួន

បច្ចុប្បន្ននេះប្រទេសកម្ពុជាបានក្លាយជាមិត្តជិតស្និទ្ធជាមួយប្រទេស ចិន ដោយយើងសង្កេតឃើញថាមានបងប្អូនជនជាតិចិនជាច្រើននាក់បានធ្វើចំណាកស្រុកមករស់នៅប្រទេសកម្ពុជា ជាពិសេសគឺទឹកដីក្រុងកំពង់សោម ខេត្តព្រះសីហនុតែម្តង។ ក្រោយពេលប្រទេសកម្ពុជាបើកចំហឲ្យអ្នកវិនិយោគទុនជនជាតិចិនបណ្តាក់ទុននៅខេត្តកំពង់សោម យើងសង្កេតឃើញថាសំណង់អគារជាច្រើនបានរីកលូតលាស់ឡើង តែក៏មានតំបន់មួយចំនួនត្រូវបានបំផ្លាញផងដែរ។

យ៉ាងណាមិញអ្វីដែលមិនធម្មតានោះ គឺកឺកឺទាំងនោះមិនត្រឹមតែមកធ្វើការ និងវិនិយោគទុនក្នុងស្រុកយើងទេ ថែមទាំងឆ្លៀតសរសេរចំរៀងថត MV បានមួយបទថែមទៀត។ ដោយចំរៀងមួយបទនោះមានចំណងជើងថា “បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម” ដែលនិយាយរៀបរាប់ពីទុក្ខលំបាកនៃការងារដែលពួកគេបានជួបប្រទះ និងក្តីអាលោះអាល័យដល់ក្រុមគ្រួសារដែលឃ្លាតរស់នៅឆ្ងាយពីគ្នា។

បើគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម

បើគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម ច្រៀងដោយកឺកឺ

Posted by Chinese VS Khmer Song Lay470 on Tuesday, July 16, 2019

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds