រដ្ឋមន្រ្តី​ឡាវ ដែលមាន​រថយន្ត​លើសការ​កំណត់ ត្រូវប្រគល់​ឱ្យរដ្ឋវិញ

យោងតាមការចុះផ្សាយ​របស់ Vientianetimes នៅថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៩ បានឲ្យដឹងថា លោក Somdy Duangdy ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តី​ហិរញ្ញវត្ថុឡាវ បាន​ថ្លែងថា រដ្ឋមន្រ្តី និង​ឧបនាយករដ្ឋមន្រ្តី​ដែលមាន​រថយន្ត​លើស​ការកំណត់​ ត្រូវតែ​ប្រគល់ទៅ​ឱ្យរដ្ឋវិញ ដើម្បីធ្វើឡើង​ស្របតាម​អនុក្រឹត្យរបស់​នាយករដ្ឋមន្រ្តី​ឡាវ។

គួរ​រំលឹក​ថា កាលពីឆ្នាំ​២០១៧ នាយករដ្ឋមន្រ្តី​ឡាវ បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​បង្គាប់​ឱ្យ​មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល ប្រគល់​រថយន្ត​ទំនើប​ទៅឱ្យរដ្ឋវិញ​ដើម្បី​ដាក់ដេញថ្លៃ សម្រាប់​ចូលថវិការដ្ឋ និងកាត់បន្ថយ​ការចំណាយ ហើយប្តូរមក​ជារថយន្ត​ដែលមាន​តម្លៃទាប សម្រាប់​ប្រើប្រាស់​វិញ។ ក្នុងនោះ លោក​នាយករដ្ឋមន្រ្តី Thongloun Sisoulith និង​លោក​ប្រធានាធិបតី Bounnhang Vorachit បាន​ប្រគល់​រថយន្តប្រណីត​របស់ខ្លួន ទៅឱ្យ​រដ្ឋវិញ​រួចមកហើយ ដើម្បី​ធ្វើជា​គំរូ៕

ប្រភព៖ Vientianetimes
កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds