ការ​ចរចា​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ​២០២០ ចាប់ផ្តើមហើយ

(ភ្នំពេញ)៖ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ថា ការ​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០ ត្រូវ​អនុវត្ត​តាម​ប្រតិទីន​ដូចតទៅ៖

-ខែកក្កដា ឆ្នាំ​២០១៩ ជាការចាប់ផ្តើម​ពិភាក្សា​ប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ

-ខែសីហា ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា ជាលក្ខណៈ​ទ្វេភាគី

-ខែ​កញ្ញា ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា ជាលក្ខណៈ​ត្រីភាគី

-ខែតុលា ឆ្នាំ​២០១៩ បើកកិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិតស្បែកជើង សម្រាប់ឆ្នាំ​២០២០

-កំណត់យក​ថ្ងៃទី១ ខែមករា ឆ្នាំ​២០២០ ជាកាល​បរិច្ឆេទ​ចូល​ជាធរមាន​ប្រាក់ឈ្នួល​អប្បបរមា។

សូមជម្រាប​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែកវាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ ត្រូវបានកំណត់​ជាផ្លូវការចំនួន ១៨២ ដុល្លារអាមេរិក​ក្នុងមួយខែ៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds