លោក សម រង្ស៊ី ចេញសេចក្តីថ្លែងការណ៍ ស្តីពីខួប ៧ ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ
ស្របពេលដែល គណបក្សសង្គ្រោះជាតិ រំលឹកខូប ៧ ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩- ១៧ ខែកក្កដា ឆ្នាំ ២០១២ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកខូប នៃការបង្កើតគណបក្សនេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រវាងគណបក្សសិទ្ធិមនុស្ស នឹងគណបក្សសម រង្ស៊ី ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី បានអោយដឹងថា បក្សប្រឆាំងកើតចេញពីក្រុមអ្នកប្រជាធិបតេយ្យ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្គ្ឋគ្រប់មជ្ឈមដ្ឋាន ដែលធ្វើអោយមានការផ្លាស់ប្តូយ៉ាងខ្លាំងក្នុងបរិបទនយោបាយនៅកម្ពុជា ជាពិសេសការបោះឆ្នោតអណ្តត្តិទី៥ ឆ្នាំ២១៣ នឹងការបោះឆ្នោតជ្រើសរើសក្រមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២១៧ ។
សេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ បន្តថា ទោះជាបក្សប្រឆាំងប្រឈមការធ្វើទុកបុកម្នេញឥតឈប់ឈរ ពីសំណាក់បក្សកាន់អំណាច យ៉ាងណាក្តី បក្សប្រឆាំងនៅតែបន្តដំណើរតស៊ូរបស់ខ្លួនឆ្ពោះទៅរកការផ្លាស់ប្តូជាវិជ្ជមាននៅកម្ពុជា ដែលមានការចូលរួមពីអ្នកគាំទ្រពីពលរដ្ឋខ្មែរទាំងក្នុង នឹងក្រៅប្រទេស នឹងពីសំណាក់សហគមអន្តរជាតិ ។
ទន្ទឹមនេះដែរ លោក សម រង្ស៊ី អំពាវនាវអោយអ្នកប្រជាធិបតេយ្យគ្រប់មជ្ឈដ្ឋាន រួមគ្នាជុំវិញគណបក្សប្រឆាំង ដើម្បីជំរុញអោយមានដំណោះស្រាយនយោបាយនៅកម្ពុជានៅពេលបច្ចុប្បន្ន និងដើម្បីឈានទៅរកការផ្លាស់ប្តូជាវិជ្ជមាន នាពេលខាងមុខ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការរបស់គណបក្សប្រឆាំង ៖
អត្ថបទ៖ សុខ លាភ