លោកចោរក្លាហានជិះហួសហើយ បកត្រលប់ក្រោយមកឆក់ទូរស័ព្ទដៃជនជាតិចិននៅម្តុំលូ៥ ទីបំផុតសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ

បន្ទាប់ពីមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមនូវវីដេអូបង្ហាញសកម្មភាពចោរម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិននៅតាមដងផ្លូវហើយរត់គេចខ្លួនបានសម្រេច ដោយហេតុការណ៍នោះបានកើតឡើង កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

យ៉ាងណាមិញក្រោយពីទទួលបាននូវព័ត៌មាននេះសមត្ថកិច្ចក៏បានធ្វើការយ៉ាងសកម្ម រហូតចាប់ឃាត់ខ្លួនជនសង្ស័យរូបនោះដែលជាចោរធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិន ដោយមានឈ្មោះ ឆេង ពេជ្រ ភេទប្រុស អាយុ១៩ ស្នាក់នៅ ផ្ទះលេខ៨០ បុរីចំការដូង ខណ្ឌដង្កោ។ នេះបើយោងតាមហ្វេសប៊ុកផេក “ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ” បានប្រកាសយ៉ាងដូច្នេះថា៖ “ជំរាបជូនបងប្អូនទាំងអស់ ក្នុងបណ្តាញFacebook ជាពិសេស ម្ចាស់ account Chen Hao ដែលបានបង្ហោះ ករណី ឆក់ទូរស័ព្ទ ជនជាតិចិន ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាច នូវចំនុចម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឥឡូវសមត្ថកិច្ច ឃាត់បានហើយ សូមបងប្អូនទាំងអស់ ជួយ Like និង share ដើម្បីអោយទៅម្ចាស់ទូរស័ព្ទបានដឹង និងអាចទាក់ទង pageនេះ និងលេខទូរស័ព្ទ ០១៥ ៥៤៧ ៥៤៧”៕

Posted by Chen Hao on Friday, July 12, 2019

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds