លេងសើចពេកហើយ! យកកូនដាក់លើចង្កូតទាំងដែលកំពុងបើកបរ មិនមានអ្នកហាមបែរជាថតវីដេអូសើចសប្បាយពេញរថយន្ត
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញនូវសកម្មភាពដែលមិនគួរឲ្យកើតមាន ដោយមានបុរសម្នាក់ជាឪពុកបានយកកូនស្រីមកដាក់លើចង្កូតរថយន្តខណៈដែលកំពុងបើកបរ ថែមទាំងបុរសជាតៃកុងមិនបានពាក់ខ្សែក្រវ៉ាត់។ អ្វីដែលរឹតគួរឲ្យហួសចិត្តមិនមានមនុស្សក្នុងរថយន្តធ្វើការហាមឃាត់ខ្លាចក្រែងបង្កជាគ្រោះថ្នាក់ តែបែរជាថតវីដេអូសើចសប្បាយទៅវិញ។
ក្រោយពីវីដេអូនេះបានបែកធ្លាយនៅលើបណ្តាញសង្គមដោយមានការយកទៅបង្ហោះចែកចាយ មហាជនជាច្រើនបានសម្តែងការខឹងសម្បារយ៉ាងដោយមានអ្នកលើកឡើងថា៖ “សមត្ថកិច្ចគួរតែស្រាវជ្រាវ ហៅបុរសនិងក្រុមគ្រួសារសើចសប្បាយនូវទង្វើមិនគប្បីនេះទៅអប់រំផង អ្នកមានជាន់ថ្មីធ្វើអ្វីតែងមិនពីផលប៉ះពាល់ដល់អ្នកដទៃឡើយយល់តែពីខ្លួនឯង”។ ក្នុងនោះក៏មានការបញ្ចេញមតិទៀតថា៖ “នេះជាការធ្វេសប្រហែសខ្លាំងណាស់ យកជីវិតកូនព្រមទាំងក្រុមគ្រួសារមកលេងសេីច។ សូមលោកប្រុសគិតឡេីងវិញ”៕ តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?
នេះជាការធ្វេសប្រហែស ខ្លាំងណាស់ យកជីវិតកូនព្រមទាំងក្រុុមគ្រួសារមកលេងសេីច។សូមលោកប្រុសគិតឡេីងវិញ
Posted by San Prum on Monday, July 15, 2019