ក្រុមហ៊ុន Huawei នៅអាមេរិកគ្រោងកាត់បន្ថយបុគ្គលិក

ក្រុមហ៊ុន Huawei ដែលមានសាខានៅក្នុងសហរដ្ឋអាមេរិនោះបានប្រកាសជាផ្លូវការថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយបុគ្គលិករាប់រាយនាក់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការសម្រេចកាត់បន្ថយចំនួនបុគ្គលិកនេះ ត្រូវបានធ្វើឡើង ក្រោយពេលសង្គ្រាមពាណិជ្ជកម្មបានកើតឡើងអស់រយៈពេលប៉ុន្មានជា២ខែនាពេលកន្លងទៅនេះ។ ក្រោយការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មនេះ តួលេខនៃការលក់ទូរស័ព្ទ Huawei នៅក្នុងអាមេរិកបាន ធ្លាក់ចុះយ៉ាងកត់សម្គាល់ ពោលគឺធ្លាក់ចុះរហូតដល់ ៤០% ឯនោះ ដែលវាជាអត្រាធ្លាក់ចុះដ៏ខ្ពស់មួយមិនធ្លាប់មានទាល់តែសោះ។

ស្ថិតនៅក្នុងស្ថានភាពអាក្រក់ដូចនេះ Huawei គ្មានជម្រើសណាក្រៅតែពីកាត់បន្ថយចំនួនបុគ្គលិកឡើយ បើមិនដូចនោះទេក្រុមហ៊ុននឹងត្រូវខាតបង់ប្រាក់ខែសម្រាប់បើកឲ្យបុគ្គលិកក្នុងចំនួនដ៏ច្រើនមួយ។ សូមបញ្ជាក់ថា Huawei នៅអាមេរិកមានបុគ្គលិកសរុបចំនួន ៨៥០ នាក់ ហើយក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយបុគ្គលិកដែលមិនសូវចាំបាច់ប្រហែលជាទី ២ ទៅ ៣ រយនាក់៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds