ញាក់សាច់ ៖ កែវ វាសនា ជួនកា​ដូ​មា​​នតម្លៃថ្ងៃខួបកំណើត

ភ្នំពេញ ៖ តារាចម្រៀង កែវ វាសនា ថ្មីៗនេះបានទិញកាដូមានតំលៃជូនភរិយា ធ្វើ​ឲ្យ​នា​ង​រំ​​ភើបចិត្តខ្លាំង និងរៀបរាប់ដោយសំណេររីករាយថា «រីករាយថ្ងៃក្តីស្រ​លាញ់រយៈ​ពេ​លជាច្រើនឆ្នាំហើយដែលយើងបានស្គាល់គ្នាហើយក៏បានរៀបការជាមួយគ្នាបានរយៈពេ​លច្រើនឆ្នាំដែរអ្វីដែលពិសេសសម្រាប់ជីវិតប្តីប្រពន្ធយើងនោះគឺកូន​ៗរបស់យើ​ង​​ទាំ​ងជា​ចំណងដៃដ៏មហាសាលគ្មានអ្វីប្រៀបផ្ទឹមបាន ( ឈីហ្វូ & ឈីអ៊ឺង ) អរគុណបង​ដែល​ធ្វើអោយខ្ញុំសើចច្រើនជាងយំបងមិនមែនជាមនុស្សប្រុសដែលល្អឥតខ្ចោះ​មិនសូវ​ចេះស្វីតមិនសូវមាត់កច្រើនតែចិត្តបងស្រលាញ់ប្រពន្ធកូនខ្លាំងគ្រប់ពេលដែលយើងឈ្លោះ​គ្នាខ្ញុំតែងតែប្រើពាក្យមិនសមរម្យជាមួយបងសម្តីធំតូចដាក់បងតែបង​មិនដែ​ល​ចេះ​គុំគួនខ្ញុំហើយបងតែងលើកលេងអោយខ្ញុំជានិច្ច រយះពេលប៉ុន្មានឆ្នាំយើងទាំង​ឆ្លង​កាត់មានទាំងសប្បាយ មានទាំងទឹកភ្នែក មានទាំងការបែកបាក់»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds