ជប៉ុន​ ​​ផ្តល់ទឹកប្រាក់​ចំនួន​៥០០​លាន​យ៉េន​ សម្រាប់​គម្រោង​«​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​»​ នៅ​កម្ពុជា​

 

(​ភ្នំពេញ)​៖​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ហូ​រី​ណូ​អ៊ូ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ (HORINOUCHI​ Hidehisa)​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៥០០​លាន​យ៉េន​ សម្រាប់​អនុវត្ត​គម្រោង​«​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​»​ នៅ​កម្ពុជា​។​ ​ចុះហត្ថលេខានេះធ្វើនៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងការបរទេស​ ។

​ជប៉ុន​ ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​ បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​រួមចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​វិស័យសេដ្ឋកិច្ច​ និង​សុខុមាលភាព​សង្គម​ ព្រមទាំង​បង្កើន​កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ ៕​

អត្ថបទ​៖ សុខ លា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds