កម្ពុជា កំពុងស្វែងរកការនាំអង្ករទៅទីផ្សារអាហ្វ្រិក
(ភ្នំពេញ)៖ កម្ពុជាកំពុងស្វែងរកការនាំចេញអង្ករទៅទីផ្សារអាហ្វ្រិកតាមរយៈក្រុមហ៊ុនកូរ៉េខាងត្បូង ខណៈចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជាទៅអឺរ៉ុបបង្ហាញពីសញ្ញាធ្លាក់ចុះនៅឆមាសទី១ នេះ។
ក្រៅពីទីផ្សារចិន សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ការនាំចេញទៅអាហ្វ្រិកអាចជួយបំពេញចំណែកទីផ្សារអឺរ៉ុប។ នេះបើយោងតាម អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។
ដោយក្រុមហ៊ុនកូរ៉េនឹងទិញតែអង្ករសសុទ្ធពីកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារនៅប្រទេសអាហ្វ្រិក។ អាហ្វ្រិកមិនផ្តោតលើស្តង់ដា តែត្រូវការប្រភេទអង្ករសស្តង់ដាទាប ព្រោះតែប្រជាពលរដ្ឋអាហ្វ្រិកមានជីវភាពនៅមានកម្រិតទាប ប្រជាពលរដ្ឋត្រូវការទិញអង្ករតម្លៃថោក។
ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០១៩ មានចំនួន ២៨១ ៥៣៨ តោនកើនឡើង ៣,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ក្នុងនោះការនាំចេញមានរហូតដល់ ១១៨ ៤០១ តោនស្មើចំណែកទីផ្សារ ៤២,០៦ ភាគរយ ខណៈដែលការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានតែ ៩៣ ៥០៣ តោនប៉ុណ្ណោះ ស្មើនឹងជាង ៣៣ ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ៕
កែសម្រួល៖ ឆ្មាសរ