ប្លែក! មានបណ្ដាញ​សង្គម​ថ្មី​មួយចង់​ប្រែ​ក្លាយ​ចំនួន Like ទៅ​ជា​លុយ​

ក្រុមហ៊ុន Selfllery បាន​ប្រកាស​នូវ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដែល​ចង់​ប្រែ​ចំនួន Like ទៅ​ជា Cryptocurrency (លុយ​បែប​ឌីជីថល ដោយ​ប្រើ​ប្រព័ន្ធ Cryptography សម្រាប់​សុវត្ថិភាព​) កាល​ពី​ថ្ងៃ​ទី ២២ ខែធ្នូឆ្នាំមុន។

ចំនួន Like អាចនឹងប្រែ​ទៅ​ជា Token (ប្រភេទ​កូដ​មួយ​) ដែល​អ្នក​ប្រើប្រាស់​អាច​ប្រើ​ ដើម្បី​ទិញ​ផលិតផល​ពី​ហាង​របស់អនឡាញ (Selfllery) ឬ​ ក៏​​បរិច្ចាគ​លក្ខណៈ​សប្បុរសធម៌​ក៏បាន។

របៀបធ្វើការរបស់ Selfllery គឺ រក​ចំណូល​ដោយ​ការ​លក់​នូវ​រូបភាព និង​វីដេអូ​ដែល​បាន Upload មាន​លក្ខណៈ Copyright ហើយ​ប្រព័ន្ធ​មួយ​អាស្រ័យ​លើ​សកម្មភាព​អ្នក​ប្រើប្រាស់​កំណត់​សម្គាល់​លើ​ចំនួន Like អ្នក​ប្រើប្រាស់​ទទួល​បាន​ពី​រូបភាព​របស់​ពួកគេ​។

ចំណែក Profile របស់​អ្នក​ប្រើប្រាស់​កំណត់​សម្គាល់​នូវ​ពិន្ទុ​អាស្រ័យ​លើ​ចំនួន Like, Comment និង View លើ​រាល់ Content របស់​អ្នក​ប្រើប្រាស់ ព្រមទាំង​កម្រិត​គុណភាព​រូបភាព ដែល​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​សកម្ម​កាន់​តែ​ច្រើន ចំនួន Like កាន់​តែ​ច្រើន និង​មាន​តម្លៃ​។ អ្នក​ប្រើប្រាស់​មិន​បាច់​រង់ចាំ ៣០ថ្ងៃ ទៅ ៦០ថ្ងៃ​ដើម្បី​ឃើញ​លទ្ធផល​នោះ​ទេ អ្នក​នឹង​ឃើញ​ភ្លាមៗ​លើ​ចំនួន Tokens អ្នក​មាន​។

បន្ទាប់​មក​អ្នក​អាច​ប្រើ​ចំនួន Tokens ចំណាយ​លើ​ផ្សារ​របស់ Selfllery អាចនឹងដំណើរការ​នៅ​ខែ​ឧសភា ឆ្នាំ ២០១៨ (តែមិនទាន់ចេញមុខទេ)។ ចំនួន Tokens អ្នក​ក៏​អាច​បម្លែង​ទៅ​ជា​លុយ​ដោយ​ប្រើ Ethereum blockchain។ បច្ចេកវិទ្យា Blockchain អាច​ឲ្យ​អ្នក​ប្រើប្រាស់​ឃើញ​ចំនួន Tokens របស់​ពួកគេ​បាន​ពី​ណា ហើយ​បន្ថែម​ស្រទាប់​សុវត្ថិភាព​ទៅ​កាន់​ប្រព័ន្ធ​៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ DigitalTrade

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds