យុវជនសំរាម ធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីចូលរួមយុទ្ធនាការសម្អាតសំរាមទ្រង់ទ្រាយធំ

កាលពីថ្មីៗនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសបើកយុទ្ធនាការសម្អាតសំរាមទ្រង់ទ្រាយធំ ដើម្បីកម្ចាត់កាកសំណល់ស្តារសោភ័ណ្ឌភាពក្រុងកំពង់សោមឲ្យក្លាយជាក្រុងទេសចរណ៍ស្រស់ស្អាត។ កាលពីព្រឹកមិញនេះ យុវជន យុវនារី ជាច្រើនបានមកប្រមូលផ្តុំជួបជុំគ្នានៅឯក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្នុងនោះយើងក៏សង្កេតឃើញមានវត្តមានយុវជនសំរាមចូលរួមផងដែរ។

តាមរយៈប្រភពគណនីរបស់លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានបង្ហោះឲ្យដឹងថា «Hello from KPS មកដល់ដោយសុវត្តិភាព !! សូមទោស លោកពូ គួច ចំរើន ដោយមូលហេតុជាប់រវល់ធ្វើកាហ្វេបរិស្ថាន និង សួនច្នៃសំរាម ក្រុមយើងខ្ញុំអាចចូលរួមបានត្រឹម២ម៉ោងប៉ុណ្ណោះ ដោយក្តីគោរព»។ ក្រោយមកគេឃើញមានការកោតសរសើរ និងលើកទឹកចិត្តជាខ្លាំងដល់ក្រុមយុវជនសំរាម ព្រោះមិនត្រឹមតែសម្អាតនៅទីក្រុងភ្នំពេញទេ ពេលនេះទៅចូលរួមសកម្មភាពជួយសង្គមនៅឯខេត្តព្រះសីហនុថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds