លោកស្រី​ ​Carmen Moreno ​ក្លាយជាឯកអគ្គរដ្ឋទូតថ្មី​ប្រចាំ​កម្ពុជា ជំនួសលោក George Edgar

 

(ភ្នំពេញ)៖ សហភាព​អឺរ៉ុបបាន​ជ្រើសតាំងឯកអគ្គរដ្ឋទូតថ្មី​ប្រចាំប្រទេស​កម្ពុជា ​លោកស្រី ​Carmen Moreno ជំនួសលោក George Edgar​ ដែល​នឹង​ចាកចេញ​ពីកម្ពុជា​នៅចុងខែសីហាខាងមុខនេះ។ ការជ្រើសតាំង​ឯកអគ្គរដ្ឋទូត EU ថ្មី​នេះ ស្រប​ពេលដែល EU កំពុង​ពិចារណា​រឿង EBA ថា តើ​ត្រូវ​រក្សាទុក​ឬ​ត្រូវ​ដក ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប ។​

លោកស្រី​ Carmen Moreno ជា​ជន​ជាតិ​អេ​ស្ប៉ា​ញ មន្ត្រីជាន់ខ្ពស់​សម្រាប់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) និង​ជា​តំណាង​ពិសេស​ប្រចាំ​នៅ​អា ​ហ្វ​ហ្កា​​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​។ ឯកអគ្គរដ្ឋ​ទូតថ្មី​រូបនេះ អាចនឹង​មកដល់កម្ពុជា​នៅដើមខែកញ្ញា។

លោកស្រីក៏ធ្លាប់ធ្វើជា​ឯកអគ្គរាជទូតអេស្ប៉ាញ​ប្រចាំ​ប្រទេសក្នុងតំបន់​អាស៊ី​អាគ្នេយ៍មួយចំនួន ​ដូច​ជា​ ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds