កាត់ទោសប្រហារជីវិតបុរសជនជាតិថៃ ក្រោយរំលោភ និងសម្លាប់ស្រ្តីជាភ្ញៀវទេសចរណ៍

ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ក្រោយគាត់បានរំលោភ និងសម្លាប់ស្រ្តីជនជាតិអាឡឺម៉ង់ជាភ្ញៀវទេសចរណ៍ម្នាក់ ដែលបានទៅកំសាន្តទៅលើកោះ Si Chang ភាគខាងលិចប្រទេសថៃ។ បុរសជាជនដៃដល់មានឈ្មោះថា Ronnakorn Romruen អាយុ ២៤ ឆ្នាំ ចំណែកឯស្រ្តីជនរងគ្រោះមានឈ្មោះថា Miriam Beelte អាយុ ២៦ ឆ្នាំ មកពីទីក្រុង Hildesheim ប្រទេសអាឡឺម៉ង់។

គួរម្លឹកជូនថា កាលពីអំឡុងខែមេសាកន្លងមកនេះ ស្ត្រីជនរងគ្រោះបានទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយនៅថ្ងៃទី ៧ ខែមេសា នាងបានទៅដល់កោះ Si Chang ហើយនាងត្រូវបានបុរសជនជាតិថៃម្នាក់ចាប់រំលោភ ហើយបន្ទាប់ពីរំលោភរួចជនដៃដល់ក៏បានយកដុំថ្មទៅវាយលើក្បាលរបស់នាងរហូតដល់ស្លាប់យ៉ាងអណោធអធមអំផុត។

ក្រោយកើតហេតុជនសង្ស័យក៏ត្រូវបានប៉ូលិសចាប់ខ្លួន ហើយរូបគេបានសារភាពថា ពិតជាបានរំលោភ និងសម្លាប់ស្រ្តីជនរងគ្រោះមែន។ បន្ទាប់ពីចាប់ខ្លួនរូបគេបានប៉ូលិសបានរកឃើញបន្ថែមទៀតថា ជនដៃដល់ធ្លាប់បានប្រព្រឹត្តិបទល្មើសជាច្រើនរួមទាំងករណីគ្រឿងញៀន និងការឆក់ប្លន់​ ហើយតុលាការក៏សម្រេចឲ្យគេជាប់គុកអស់មួយជីវិតតែម្តង៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds