ក្រុមហ៊ុន​ទូរគមនាគមន៍វៀតណាម ត្រៀមនឹងធ្វើតេស្ត 5G ​នៅ​នៅភ្នំពេញឆាប់ៗនេះ

តាមរយៈការចុះផ្សាយពីសារព័ត៌មាន VnExpress បានស្រង់សម្ដីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel លោក Nhong Dinthon ថា ក្រុមហ៊ុននឹងពន្លឿនល្បឿនដល់ការតម្លើងប្រព័ន្ធសេវា 5G នៅទីក្រុងភ្នំពេញឆាប់ៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃ​ទី ២៥ ខែ​មេសា​នេះ Viettel Group ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើ​ការ​សាក​ល្បង​បាន​សម្រេច​នូវ​ការ​ចេញ​ផ្សាយ​សេវា​​ 5G ​បាន​សម្រេច​ ក្នុង​តំបន់​ ​Hoàn Kiếm នៃ​ទីក្រុង​ហាណូយរួចរាល់ហើយ។

​តាម​ការ​ឲ្យ​ដឹង​ពី​ Viettel ល្បឿន​អ៊ីនធឺណិត​ 5G ដែល​គេ​សាក​ល្បង​គឺ​មាន​ចន្លោះ​ពី ៦០០ ទៅ ៧០០ Mbps ដែល​ស្មើ​នឹង​ល្បឿន​សេវា​ 5G ​របស់​ក្រុមហ៊ុន​ Verizon ក្នុង​សហរដ្ឋអាមេរិក​ដែរ។ កាល​ពី​ខែ​មេសា​ ក្រុមហ៊ុន​នេះ​បាន​សាង​សង់​ស្ថានីយ​ 5G ដំបូង​នៅ​វៀតណាម​ នៅ​ក្នុង​តំបន់​ Hoàn Kiếm។ ស្ថានីយ​ពីរ​ទៀត​គឺ​ស្ថិត​នៅ​​តំបន់​ Duy Tan និង Tran Huu Duc ទីក្រុង​ហាណូយ​ដូច​គ្នា ៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ Vietnam Express

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds