ម៉ៃ សុគន្ធ ព្រមទទួលសំណើរតារារៀមច្បង សាន ផានិត ឈប់ទើសរិះគន់ តែប្តូរមកទើសស្ថាបនា
សាន ផានិត តារាចម្រៀងប្រុសនិយមលេងស្ទាយក្បាលត្រងោល ច្រៀងបានទាំងភាសាអង់គ្លេស និងខ្មែរបានយ៉ាងពីរោះ។ ថ្មីៗនេះដែរ ការវិលត្រលប់មកចូលសិល្បៈវិញរបស់លោកហាក់ទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនមហាជន។
អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ កាលពីរាត្រីម្សិលមិញនេះតារាចម្រៀងរូបនេះបានជួបនឹងរលកក្រោយលោក ម៉ៃ សុគន្ធ ដែលមានរហ័សនាមថាមហាទើសព្រមទាំងបានស្នើរូបលោកឲ្យទទួលសំណើរថែមទៀត។ តាមរយៈសារមួយឃ្លាដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «ជួបម៉ៃ សុគន្ធ យប់មុិញ ប្អូនទទួលសំណើរខ្ញុំមួយ ចាប់ពីថ្ងៃនេះទៅ គឺឈប់ទើសសិល្បៈករគ្នាឯងណាមួយដែលគាត់ខំបញ្ជេញស្នាដៃឆ្នៃប្រឌិតថ្មីៗ តែមិនបានល្អស្តង់ដារ ដោយសារតែភាពជ្រាំដែលវាជាសត្រូវធំបំផុតសំរាប់ទស្សនិកជន អញ្ជឹងអាចជាហេតុផលម្នាក់ៗខំ Update អោយប្លែកតែធ្វើមេ្តចបើខំទៅតែវាភ្លាវ ចឹងប្អូនអាចទើសក្នុងនាមស្ថាបនារដោយប្រើភាសារក្នុងនាមរៀមច្បងតាមការគួរណាមួយពិរោះស្តាប់»៕
ប្រភព៖ Khmer Note