ភ្លៀងធ្លាក់ខ្លាំងបំផុតប្រចាំពាក់កណ្តាលសតវត្សរ៍នៅឯប្រទេសចិន បង្ខំឱ្យមានការជម្លៀសប្រជាជនជិត ៨០,០០០ នាក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារនៅតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសចិន ដោយបាននាំឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញផ្ទះ បំផ្លាញដំណាំ និងបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៨០,០០០ នាក់។ ពួកគេរំពឹងថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើនទៀត បន្ទាប់ពីតំបន់ដែលបានរងផលប៉ះពាល់នៅសប្តាហ៍នេះ ត្រូវបានគេកត់ត្រាថា មានចំនួន ៥១% ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនៗ ហើយវាជាការធ្លាក់ភ្លៀងដ៏ធំបំផុតចាប់តាំងពី ឆ្នាំ១៩៦១ មក។​ ក្រសួងគ្រប់គ្រងគ្រោះអាសន្នបានប៉ាន់ប្រមាណថា របាយការណ៍ចុងក្រោយបំផុតបានបង្ហាញថា ភ្លៀងបណ្តាលឱ្យមានការខាតបង់ចំនួន ២.៦៩ពាន់លានយ័ន (៣៩២លានដុល្លារ) ដោយដីស្រែដំណាំ ១២៦,១០០ហិកតា និងផ្ទះសម្បែងប្រមាណ ១,៦០០ខ្នង បានដួលរលំ។ ពួកគេបានបន្ថែមថា មនុស្សចំនួន ៧៧,០០០នាក់ ត្រូវបានជម្លៀសចេញ។ តំបន់ដែលរងផលប៉ះពាល់រួមមាន៖ ខេត្តភាគខាងត្បូងខេត្តហ៊ូណាន និងខេត្តជាំងស៊ី ភាគខាងកើតខេត្តហ្សេជាំង ខេត្តហ្វូជាន និងតំបន់ក្វាងស៊ីភាគនិរតី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds