រថភ្លើង​បុក​ប៉ើង​រថយន្ត​មួយគ្រឿង​នៅវៀតណាម ស្លាប់និង​របួស​ ៥នាក់

(វៀតណាម)៖ មនុស្ស ២នាក់​បាន​ស្លាប់ (ម្នាក់ជាទារកអាយុ១ខែ) និង​៣នាក់បានរងរបួស​ធ្ងន់ បន្ទាប់ពី​មាន​រថភ្លើង បាន​បុក​រថយន្ត​តាក់ស៊ី​មួយគ្រឿង នៅ​ចំណុច​ឆ្លងកាត់​ផ្លូវដែក​មួយ​កន្លែងក្នុង​ខេត្ត Quang Ngai ប្រទេស​វៀតណាម កាលពី​ល្ងាចថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩។

តាមសាក្សី​មួយរូប​បាន​ប្រាប់​សារព័ត៌មាន​វៀតណាម Vietnamplus ថា រថយន្ត​តាក់ស៊ី​ត្រូវបាន​រថភ្លើង​បុកប៉ើង​ចម្ងាយ ១០​ម៉ែត្រ ពេលដែល​រថយន្តនោះ​ឆ្លងកាត់ផ្លូវ​ដែក ក្នុង​ឃុំ Binh Nguyen។

រថយន្ត​បានធ្លាក់​ចូលទៅក្នុងស្រែ​ ដោយរង​ការខូចខាត​យ៉ាង​ខ្លាំង ឯរថភ្លើង​វិញខូចខាតតែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ បន្ទាប់ពីឧបទ្ទវហេតុនេះ​កើតឡើង រថភ្លើង​បានឈប់​ប្រមាណ ៣០​នាទី រួចបន្ត​ដំណើរ​ទៅមុខ​ទៀត៕

ប្រភព៖ Vietnam News
កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds