មេដឹកនាំហុងកុង៖ ច្បាប់បត្យាប័នជាមួយចិនដីគោកស្លាប់បាត់ទៅ​ហើយ​​

(ហុងកុង)៖ ​​មេ​ដឹកនាំ​ក្រុង​ហុងកុង ដែល​គាំទ្រ​ក្រុង​ប៉េកាំង​​កាល​ពី​ថ្លៃ​អង្គារ​បាន​ប្រកាស​ថា ច្បាប់​បត្យាប័ន​ជាមួយ​ចិន​ដី​គោក​​​ដែល​បាន​បង្ក​ឲ្យ​​មាន​ចលនា​នយោបាយ​មិនធ្លាប់​មាន​ពី​មុន​មក​នោះ បាន​ស្លាប់​បាត់​ទៅ​ហើយ។ ​​

ក្នុង​ពាក្យ​សម្តី​សម្របសម្រួល​ដ៏​ល្អ​បំផុត​របស់​លោកស្រី​ បាន​ធ្វើ​ឡើង​ ចាប់​តាំង​ពី​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​ផ្ទុះ​ឡើង​អស់​រយៈពេល ​១ ​ខែ​​ ប្រមុខ​ប្រតិបត្តិ​លោកស្រី​ Carrie Lam​ បាន​ទទួល​ស្គាល់​អំពី​ការ​គ្រប់គ្រង​របស់​លោកស្រី​ ដែល​បាន​ប៉ុនប៉ង​ឲ្យ​បង្កើត​ច្បាប់​នោះ​ ត្រូវ​ ​«​បរាជ័យ​ទាំង​ស្រុង​»​។​

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​របស់​ខ្លួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ពេល​បច្ចុប្បន្ន​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​អស់​រយៈពេល ​១ ​ខែ​ និង​ការ​ប្រឈម​មុខ​ដោយ​ហិង្សា​រប៉េះរប៉ោះ ​ជាមួយ​ប៉ូលិស​ និង​ក្រុម​អ្នក​តវ៉ា​ដ៏​តឹងរ៉ឹង​ផង​នោះ​។

ការ​ប្រមូល​ផ្តុំ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​ការ​ពន្យារ​​ច្បាប់​នោះ ​ ដែល​នឹង​​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ចិន​ដី​គោក​។ ​ប៉ុន្តែ​ពួក​គេ​បាន​ផ្លាស់ប្តូរ​ឲ្យ​ទៅ​ជា​ចលនា​ទ្រង់ទ្រាយ​ធំ​ ដែល​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ និង​​មិន​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ក្រុង​​នេះ​ទេ​។

វិបត្តិ​នេះ​ដែល​​បាន​ឃើញ​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​​និង​គ្រាប់​កៅស៊ូ ហើយ​​សភា​ត្រូវ​ក្រុម​អ្នក​តវ៉ា​​វាយ​បំបែក​កញ្ចក់​ទ្វារ និង​បង្អួច​ គឺ​ជា​ការ​​ប្រឆាំង​ក្រុង​​ប៉េកាំង៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds