រថយន្តពិសេសម៉ាក Range Rover Vogue Klassen Edition ជាព្រះទីនាំងថ្មីរបស់ព្រះមហាក្សត្រ
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី រុក្ខទិវា ស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ក្នុងនោះផងដែលគេក៏សង្កេតឃើញថាក្រសួងព្រះបរមរាជវាំងបានផ្លាស់ប្តូរព្រះទីនាំងថ្មីថ្វាយព្រះករុណា ពីរថយន្តលុចស៊ីស Lexus 470 ទៅជារថយន្តពិសេសម៉ាក Range Rover Vogue Klassen edition យ៉ាងណាមិញក៏មិនទាន់ដឹងពីព័ត៌មានលម្អិតចំពោះតម្លៃ និងលក្ខណៈពិសេសរបស់ព្រះទីនាំងថ្មីរបស់ព្រះករុណាដែរ។ គួររំលឹកថាកាលពីមុន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតែប្រើប្រាស់រថយន្ត ម៉ាក Lexus 470 ជាព្រះទីនាំងនៅពេលយាងនៅតាមបណ្តាខេត្ត ចំណែកឯរថយន្ត ម៉ាសឺរដេស ព្រះមហាក្សត្រប្រើប្រាស់នៅពេលយាងនៅក្នុងរាជធានីភ្នំពេញចូលរួមពិធីបុណ្យជាតិធំៗ៕