ស្ដ្រីជាម្ចាស់ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ត្រូវបញ្ជូនខ្លួនទៅតុលាការ
ភ្នំពេញ៖ ស្ដ្រីជាម្ចាស់ទីតាំងម៉ាស្សាបង្កប់សវាផ្លូវភេទ ត្រូវកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែកក្កដា កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង មានបង្កប់សេវាផ្លូវភេទ ដោយឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន៦នាក់៕
អត្ថបទ៖ សុខ លាភ