បាក់រលំរបងឥដ្ឋការដ្ឋានសំណង់របស់ចិន សំណាងមិនមានអ្នករបួស សំខាន់អាជ្ញាធរធ្លាប់ចុះមកហាមឃាត់ដែរ តែម្ចាស់សំណង់មិនអនុវត្តន៍តាម
ក្រុងព្រះសីហនុ- ពលរដ្ឋប្រាប់ថា មានរបងឥដ្ឋការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅម្តុំមុខកាសុីណូវ៉ាន់ឆាវក្នុងសង្កាត់លេខ៤ បានបាក់រលំមកលើផ្លូវ ដែលពលរដ្ឋធ្វើដំណើរចេញ-ចូលវេលាម៉ោងជាង៩យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ ប៉ុន្តែមិនមានរងគ្រោះដល់មនុស្សទេ ដោយសារពេលបាក់រលំមិនមានមនុស្សដើរចេញ-ចូល ។ បើតាមពលរដ្ឋបានឲ្យដឹងថា ករណីនេះកន្លងមកខាងមន្ត្រីសាលាក្រុងធ្លាប់បានចុះហាមឃាត់ដែរ តែខាងម្ចាស់សំណង់មិនអនុវត្តន៍តាម រហូតដល់មានការបាក់រំលំបែបនេះ។ ពលរដ្ឋសំណូមពរអោយអជ្ញាធរចុះមកពិនិត្យផ្ទាល់ផង ដោយសារថាកំទេចឥដ្ឋរបងដែលបាក់នេះបានបិទផ្លូវមិនអាចចេញ ចូលបានឡើយ៕