ម៉ាស្សាតែ១ម៉ឺនទេ តែបើកម្តៅសាច់ដុំ១ដង១៥ទៅ២០ដុល្លារ
កម្លាំងមានសម្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាបំរើផ្លូវភេទមួយកន្លែងឃាត់ខ្លួនស្ត្រី៧នាក់ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល»ដែលមានបង្កប់សេវាបំរើផ្លូវភេទ ដោយបានឃាត់ខ្លួនស្ត្រីចំនួន៧នាក់ ក្នុងនោះស្ត្រីម្ចាស់ទីតាំងម្នាក់នារីរងគ្រោះចំនួន៦នាក់ ។
ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាយីហើ «កោសជប់ ម៉ាស្សា១ម៉ឺនរៀល» ផ្ទះលេខ២២B ផ្លូវ ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ដោយមានការចង្អុលបង្ហាញអំពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការចុះដឹកនាំបញ្ជាផ្ទាល់ពីលោកស្រី ស៊ី វណ្ណនី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងកោសជប់ និងម៉ាស្សា បង្កប់សេវាបំរើផ្លូវភេទ ១ម៉ឺនរៀលមួយកន្លែងខាងលើនាពេលនេះតែម្តង ។
តាមប្រភពដដែលបាមប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការកម្លាំងមានសម្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់ឈ្មោះ ង្វៀង ធីងូធី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះខាងលើ និងស្ត្រីវ័យក្មេងរង់ចាំទទួលសេវាបំរើផ្លូវភេទចំនួន៦នាក់ រួមទាំស្រោមអនាម័យដែលប្រើប្រាស់រួចហើយ និងមិនទាន់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។
ទីតាំងម៉ាស្សាកោសជប់យីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹករហូតដល់យប់ជ្រៅរំលងអធ្រាត្រដោយមាននារីក្មេងចំនួន៦នាក់ ក្នុងនោះជាអនីតិជនចំនួន២នាក់ រង់ចាំភ្ញៀវ ចូលមកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទតម្លៃចាប់ពី១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយដង ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះកម្លាំងមានសម្ថកិច្ចក៏បានបញ្ជូនខ្លួនស្ត្រីជាម្ចាសយទីតាំងម្នាកយខាងលើ និងនារីវ័យក្មេងរងគ្រោះទាំង ៦នាក់ រួមទាំងស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើមួយចំនួនធំជាវត្ថុតាងបាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ ។
សូមបញ្ជាក់ផងដែរក្រោយបញ្ជប់ការសាកសួរ ស្រីម្ចាស់ទីតាំងត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្នដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីចំណែកនារីរងគ្រោះទាំង៦នាក់នោះនឹងធ្វើការប្រគល់ជូនខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕