សាលារៀនជាង​១៥០កន្លែងនៅជប៉ុនត្រូវបិទទ្វារ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនដោយសារគ្រោះទឹកជំនន់

បន្ទាប់មានភ្លៀងធ្លាក់មិនដាច់រយៈពេលប៉ុន្មានថ្ងៃមកនេះធើ្វតំបន់ភាគខាងត្បូងប្រទេសជប៉ុនបានរងការជនលេចយ៉ាងខ្លាំងដោយជំនន់ទឹកភ្លៀង។ យោងតាមទីភ្នាក់ងារព័ត៌មាន Kyodo បានឱ្យដឹងថា មនុស្សប្រហែល ៨៦៨,០០០ នាក់ ត្រូវបានអាជ្ញាធរ​ពាក់ព័ន្ធ​ណែនាំ​ឲ្យភៀសខ្លួនភ្លាមៗ​ ចេញពីលំនៅឋាន​របស់ពួកគេ ដើម្បីទៅរកទីមានសុវត្ថិភាពដោយសារតែ​រង​នូវការគំរាមកំហែង ​ពី​គ្រោះទឹកជំនន់ និងការបាក់ដី ។ តំបន់ដែលមានការជម្លៀសប្រជាពលរដ្ឋនោះ មានផ្ទះប្រមាណ​៥៨ពាន់​ខ្នង នឹងមានប្រជាជន រស់នៅ​ជាង១,២៤​លាននាក់​ ។

ប្រភពដដែលបានឲ្យដឹងទៀតថា សម្រាប់គ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានបង្ខំឲ្យសាលារៀនជាង ១៥០កន្លែងនៅក្នុងតំបន់ខាងលើធ្វើការបិទទ្វារ ដោយសារទឹកជំនន់ ការបាក់ដី​ ​​និងភ្លៀងនៅតែបន្តកើតមាន ដែលធ្វើឲ្យប្រជាពលរដ្ឋជប៉ុនរងនូវទុក្ខលំបាកយ៉ាងខ្លាំង។

ហើយនៅក្នុងហេតុការណ៍ខាងលើនេះ ក៏បានបណ្ដាលឲ្យស្ត្រី​ម្នាក់បានបាត់បង់ជីវិត​​ ដោយសារលំនៅឋានរបស់គាត់ នៅទីក្រុង Kagoshima  ​ត្រូវបាក់ដីសង្កត់ពីលើ​ ខណៈគាត់ព្យាយាមរត់ចេញមិនទាន់ ៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ Kyodo

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds