សម្តេចតេជោ ភ្នំពេញបច្ចុប្បន្ន មានបញ្ហាប្រឈមចំនួនពីរគឺ ចំណតរថយន្ត និងសំរាម
(ភ្នំពេញ)៖ ថ្លែងក្នុងកាសអញ្ជើញជួបសំណោះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានមកពីសហគមន៍អឺរ៉ុបប្រមាណជាង១២០០នាក់ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅភ្នំពេញនាពេលបច្ចុប្បន្ន មានរឿងធំ២កំពុងប្រឈមគឺ បញ្ហាចំណតរថយន្ត និងបញ្ហាសំរាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅទីក្រុងភ្នំពេញបច្ចុប្បន្ន ក្នុង១ថ្ងៃសំរាមបានកើនដល់ជាង៣ពាន់តោន។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអភិបាលរាជធានីឯកឧត្តម ឃួង ស្រេង សិក្សាស្វែងរកកន្លែងធ្វើចំណតយានយន្ត និងបញ្ចប់បញ្ហាការកកស្ទះសម្រាម៕
អត្ថបទ៖ សុខ លាភ